នាថ្ងៃទី 22មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 446នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 19មេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីទាំង 446នាក់ខាងលើនេះ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 21មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 130នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 5នាក់។
គិតមកដល់បច្ចុប្បន្ន (22មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 8,193នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,924នាក់, អ្នកស្លាប់ 59នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 5,204នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា