រដ្ឋបាលខណ្ឌបឹងកេងកង សម្រេចផ្អាកដំណើរការផ្សារអូឡាំពិករយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី21 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបង្កជំងឺរលាកសួតប្រភេទថ្មី (Covid-19)។
បទបញ្ជាខាងលើនេះ នឹងត្រូវបានអនុវត្តចាប់ពីវេលាម៉ោងសូន្យរំលងអធ្រាត្រនៃថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង ដែលមានដូចខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា