ព័ត៌មាននេះគឺយោងទៅតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី19 ខែមេសា ឆ្នាំ2021។ ការសម្រេចនេះគឺដើម្បីសម្រួលដល់តម្រូវការលើម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងស្ថិតនៅក្រៅតំបន់ក្រហម ប៉ុន្តែជាប់ក្នុងការបិទខ្ទប់ដោយសារ Covid-19។
សម្រាប់បងប្អូនដែលស្ថិតនៅក្នុងតំបន់ក្រហមវិញ សូមទាក់ទងលេខទូរស័ព្ទ 012767043 | 089 35 56 96 | 069 52 44 99 | 015 80 53 13 | 017 85 50 11 ដើម្បីបញ្ជាទិញទំនិញ។ សូមបញ្ជាក់ថា ក្នុងតំបន់ក្រហម មានតែក្រុមការងារក្រសួងពាណិជ្ជកម្មដែលមានលេខទូរស័ព្ទខាងលើប៉ុណ្ណោះ ទើបអាចដឹកម្ហូបអាហារចូលបាន!
ព័ត៌មានលម្អិត សូមអាន និងពិនិត្យមើលប័ណ្ណខាងក្រោម៖
ប្រភព៖ ឯកសារមន្ត្រីសាធារណៈ (Telegram)
ដកស្រង់៖ បុត្រា