នាថ្ងៃទី 21មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 303នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 20មេសា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 7,747នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,794នាក់, អ្នកស្លាប់ 54នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 4,893នាក់។
នៅទូទាំងពិភពលោក អ្នកឆ្លងវីរុសCovid-19 សរុប បានកើនដល់ 143,586,744នាក់ ក្នុងនោះមាន 3,058,550នាក់បានស្លាប់, 121,961,265នាក់បានជាសះស្បើយ និង 18,566,929នាក់កំពុងព្យាបាល។
បណ្ដាប្រទេសដែលមានតួលេខអ្នកវិជ្ជមានច្រើនជាង 10លាននាក់ រួមមាន សហរដ្ឋអាមេរិក (32,536,470នាក់), ប្រទេសឥណ្ឌា (15,616,130នាក់) និងប្រទេសប្រេស៊ីល (14,050,885នាក់)។
ចំណែកបណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារឆ្លងវីរុស Covid-19 ច្រើនជាង 100,000នាក់ រួមមាន 8ប្រទេសគឺ សហរដ្ឋអាមេរិក (582,456នាក់), ប្រទេសប្រេស៊ីល (378,530នាក់), ម៉ិកស៊ិក (213,048នាក់), ឥណ្ឌា (182,570នាក់), អង់គ្លេស (127,307នាក់), អ៊ីតាលី (117,633នាក់), រុស្ស៊ី (106,307នាក់) និងបារាំង (101,597នាក់)៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់ និងប្រែសម្រួល៖ បុត្រា