នាវេលាថ្ងៃត្រង់ នៃថ្ងៃទី 20មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 431នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 19មេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីទាំង 431នាក់ខាងលើនេះ មាន 2នាក់ជាករណីនាំចូលដែលមិនមែនជាពលករខ្មែរត្រលប់ពីប្រទេសថៃ និង 429នាក់ទៀត សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 19មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 31នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 4នាក់។
គិតមកដល់បច្ចុប្បន្ន (20មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 7,444នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,555នាក់, អ្នកស្លាប់ 49នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 4,835នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា