នាព្រឹកថ្ងៃទី20មេសានេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា អ្នកស្លាប់ថ្មី (ក្នុងថ្ងៃទី19មេសា) ដោយសារវីរុសCovid-19 មានចំនួន 4នាក់ ដែលនាំឱ្យអ្នកស្លាប់សរុបដោយសារវីរុសនេះនៅកម្ពុជា កើនដល់49នាក់។
អ្នកស្លាប់ខាងលើ សុទ្ធតែជាជនជាតិខ្មែរ ដែលរួមមាន បុរសជនជាតិខ្មែរ អាយុ 65ឆ្នាំ, បុរសជនជាតិខ្មែរ អាយុ 72ឆ្នាំ, ស្ត្រីជនជាតិខ្មែរ អាយុ 48ឆ្នាំ និងស្ត្រីជនជាតិខ្មែរ អាយុ 40ឆ្នាំ។ ក្នុងនោះដែរ មានពីរករណី ស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី នៅទីក្រុងភ្នំពេញ), មួយករណី ស្លាប់នៅឯមជ្ឈមណ្ឌលសុខភាពចាក់អង្រែ (ភ្នំពេញ) និងមួយករណីទៀត ស្លាប់នៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅទូទាំងពិភពលោកវិញ បច្ចុប្បន្នមានអ្នកស្លាប់ជាង 3,043,210នាក់, ជាសះស្បើយជាង121,222,470នាក់ ខណៈ 18,441,228នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកជំងឺ Covid-19 សរុបជាង 142,706,910នាក់ ដែលពិភពលោកបានរកឃើញ៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា