រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ «តំបន់ក្រហម» ទៅលើសង្កាត់ស្ទឹងមានជ័យទី1 សង្កាត់ស្ទឹងមានជ័យទី2 និងសង្កាត់ស្ទឹងមានជ័យទី3 របស់ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថា តំបន់ទាំងនេះ បាន និងកំពុងរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីវីរុសបង្ករជំងឺរលាកសួតប្រភេទថ្មី (Covid-19)។
នៅក្នុងសេចក្ដីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលដែលស្ថិតនៅក្នុងតំបន់ក្រហមនេះ ត្រូវបានស្នើឱ្យអនុវត្តតាមវិធានការរឹតបន្តឹងមួយចំនួន មានដូចជា «មិនត្រូវចាកចេញពីទីលំនៅ លើកលែងតែមានកិច្ចការចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងសុខភាព»។ «ផ្សារ និងកន្លែងលក់ដូរ រួមនឹងរបររកស៊ីទាំងអស់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន លើកលែងតែកិច្ចការសំខាន់ចាំបាច់មួយចំនួន»។ ចំណែក «ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់ក្រហមនេះ ក៏ត្រូវបានហាមឃាត់ទាំងស្រុង លើកលែងតែកិច្ចការសំខាន់ចាំបាច់មួយចំនួន»។
ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា