ដើម្បីចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងបំណងបង្ការវីរុស Covid-19 នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ទាក់ទងនឹងការចាក់វ៉ាក់សាំងដូសទីពីរ សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យានៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងក្របខណ្ឌក្រសួងនេះ។
ការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទីពីរនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី20មេសា ដល់ថ្ងៃទី25មេសា ឆ្នាំ2021 នៅតាមទីតាំងដែលក្រសួងអប់រំបានកំណត់។ ព័ត៌មានលម្អិត សូមពិនិត្យមើលតារាងកាលបរិច្ឆេទ និងទីតាំងខាងក្រោម៖
ប្រភព៖ ក្រសួងអប់រំ
ដកស្រង់៖ បុត្រា