នាល្ងាចថ្ងៃទី 19មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 624នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 18មេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីទាំង 624នាក់ខាងលើនេះ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 18មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 48នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 2នាក់។
គិតមកដល់ល្ងាចនេះ (19មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបឡើងដល់ 7,013នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,524នាក់, អ្នកស្លាប់ 45នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 4,439នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា