គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានចេញសេចក្ដីជូនដំណឹងថ្មីមួយដល់សាធារណជន ទាក់ទងនឹងការផ្ដល់ជំនួយជាស្បៀងអាហារដល់ពលរដ្ឋដែលមានតម្រូវការបន្ទាន់។
ការជូនដំណឹងនេះ បានបញ្ជាក់ថា ប្រសិន ប្រសិនបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារ Covid-19 សូមបងប្អូនជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម (Telegram) ដែលមានឈ្មោះថា “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)” ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី៖
1.ចំនួនគ្រួសារ និងសមាជិកគ្រួសារ (សូមភ្ជាប់ទាំងរូបថតផងដែរ)
2.ទីតាំងស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័ណ្ឌ…..
3.លេខទូរស័ព្ទទំនាក់ទំនង………………. ។
សូមចុចចូលក្នុង link Group Telegram “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)” ខាងក្រោម៖
គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.”
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា