Group នៅលើបណ្ដាញសង្គម Telegram (Group Telegram) ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនេះ មានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ”។ ក្រុមនេះបម្រើដល់គោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា2ថ្មី និងប្រកា3ថ្មី នៃសេចក្តីសម្រេចលេខ 50 ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2021 ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីលើកលែង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ អាចសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមក្រុម Telegram ប្រចាំខណ្ឌទាំង14 ដែលមានតំណភ្ជាប់ដូចខាងក្រោម៖
-រដ្ឋបាលរាជធានីភ្នំពេញ៖ https://t.me/ppenhcityhall
-រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon
-រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh
-រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara
-រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork
-រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour
-រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey
-រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo
-រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok
-រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey
-រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva
-រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov
-រដ្ឋបាលខណ្ឌច្បារអំពៅ https://t.me/ppchbarompov
-ខណ្ឌបឹងកេងកង https://t.me/ppbkk1
-ខណ្ឌកំបូល https://t.me/ppkamboul