នាព្រឹកថ្ងៃទី 18មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 618នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 17មេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីទាំង 618នាក់ខាងលើនេះ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 17មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 60នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 4នាក់។
គិតមកដល់ព្រឹកនេះ (18មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបឡើងដល់ 6,389នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,476នាក់, អ្នកស្លាប់ 43នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 3,865នាក់៕