នាព្រឹកថ្ងៃទី 17មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 291នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 16មេសា ឆ្នាំ2021។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 291នាក់ខាងលើ មាន1នាក់ជាករណីនាំចូលដែលមិនមែនជាពលករខ្មែរមកពីថៃ និង 290នាក់ទៀតជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 16មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 23នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 1។
គិតមកដល់ព្រឹកនេះ (17មេសា) ទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងCovid-19 សរុបចំនួន 5,771នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,416នាក់, អ្នកស្លាប់ 39នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 3,311នាក់។
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា