រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាលជាបណ្ដោះអាសន្នរយៈពេល14ថ្ងៃ រាប់ចាប់ម៉ោងសូន្យនៃថ្ងៃទី15 ខែមេសា ឆ្នាំ2021 ដល់ថ្ងៃទី28មេសា ឆ្នាំ2021 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19។
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ត្រូវចាត់ទុកជាភូមិសាស្ត្រតែមួយដែលត្រូវបានបិទខ្ទប់។
យោងតាមសេចក្ដីសម្រេចខាងលើ បុគ្គលគ្រប់រូបត្រូវបានហាមមិនឱ្យចេញពីផ្ទះ ឬពីលំនៅឋានបច្ចុប្បន្ន បើសិនជាមិនមានកិច្ចការចាំបាច់។
ព័ត៌មានលម្អិត សូមបន្តអានសេចក្ដីសម្រេចខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់ដោយ៖ បុត្រា