“អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក Covid-19” នាព្រឹកនេះ បានជូនដំណឹងថា មានអ្នកឆ្លងវីរុសCovid-19 ធ្លាប់បានទៅកាន់ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ក្បែរវិមានសន្តិភាព និងសាខាស្ដាតចាស់ នៅថ្ងៃទី31 ខែមីនា ឆ្នាំ2021។
អនុគណៈកម្មការខាងលើ បានអំពាវនាវឱ្យដល់ពលរដ្ឋដែលធ្លាប់បានទៅកាន់ធនាគារ ABA ដែលបានរៀបរាប់ខាងលើ នៅវេលាម៉ោង 3និង21នាទី ដល់ម៉ោង3និង37នាទី នៅថ្ងៃទី31មីនា 2021 ប្រញាប់ទៅធ្វើតេស្តរកវីរុសជាបន្ទាប់ បើសិនមានអាការមិនស្រួលខ្លួន ដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ហៀរសម្បោរ ពិបាកដកដង្ហើមជាដើម។
ទន្ទឹមនឹងនេះ ធនាគារ ABA សាខាស្ដាតចាស់ក៏មានករណីដូចគ្នានេះនៅថ្ងៃទី31មីនា 2021 ប៉ុន្តែ នៅវេលាម៉ោង11និង39នាទី ដល់ម៉ោង12និង11នាទី។
អនុគណៈកម្មការនេះក៏បានបញ្ជាក់ថា បុគ្គលសង្ស័យថាមានផ្ទុក Covid-19 អាចទៅធ្វើតេស្តនៅមណ្ឌលមួយចំនួន រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្ដាខេត្ត។
ប្រភព៖ ក្រសួងព័ត៌មាន, អនុគណៈកម្មការស្រាវជ្រាវCovid-19
ដកស្រង់៖ បុត្រា