នាព្រឹកថ្ងៃទី 13មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 181នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 12មេសា ឆ្នាំ2021។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 181នាក់ខាងលើ មាន2នាក់ជាករណីនាំចូលដែលមិនមែនជាពលករខ្មែរមកពីថៃ, 1នាក់ជាពលករខ្មែរត្រលប់ពីប្រទេសថៃ និង178នាក់ទៀតជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 12មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន40នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន3នាក់។
ករណីស្លាប់ថ្មីចំនួន3នាក់កាលពីថ្ងៃទី12មេសាកន្លងទៅ កើតឡើងចំពោះ ស្ត្រីជនជាតិខ្មែរអាយុ79ឆ្នាំ, ស្ត្រីជនជាតិខ្មែរអាយុ59ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ57ឆ្នាំ។
គិតមកដល់ព្រឹកនេះ (13មេសា) ទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងCovid-19 សរុបចំនួន 4,696នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,252នាក់, អ្នកស្លាប់សរុប 33នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 2,406នាក់។
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា