នាព្រឹកថ្ងៃទី 12មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 277នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 11មេសា ឆ្នាំ2021។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 277នាក់ខាងលើ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 11មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 60នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 1នាក់។
គិតមកដល់ព្រឹកនេះ (12មេសា) ទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងCovid-19 សរុបចំនួន 4,515នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,212នាក់, អ្នកស្លាប់ 30នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 2,268នាក់។
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា