រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី10 ខែមេសា ឆ្នាំ2021 បានចេញផ្សាយបញ្ជីឈ្មោះមួយដែលបង្ហាញអំពីអត្តសញ្ញាណអ្នកជំងឺCovid-19 ថ្មីចំនួន56នាក់ ដែលក្រុមគ្រូពេទ្យពុំទាន់រកឃើញទីកន្លែងស្នាក់នៅរបស់ពួកគេនៅឡើយ។
ការបង្ហាញអត្តសញ្ញាណនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា គឺដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល អាចទៅធ្វើតេស្តរកវីរុសCovid-19 និងធ្វើចត្តាឡីស័កទាន់ពេលវេលា។ ប្រការនេះក៏ដើម្បីបង្ការការចម្លងវីរុសដល់អ្នកដទៃដោយអចេតនា និងចៀសវាងបញ្ហាសុខភាពផ្ទាល់ខ្លួនធ្ងន់ធ្ងរដែលអាចបាត់បង់ជីវិត។
ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់អ្នកជំងឺថ្មីទាំង56នាក់នេះ សូមបន្តអានបញ្ជីឈ្មោះខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់ដោយ៖ បុត្រា