នាព្រឹកថ្ងៃទី 9មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 576នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 8មេសា ឆ្នាំ2021។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 576នាក់ខាងលើ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃទី 8មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 70នាក់ បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ។
គិតមកដល់ព្រឹកនេះ (9មេសា) ទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងCovid-19 សរុបចំនួន 3,604នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 1,984នាក់, អ្នកស្លាប់ 24នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 1,591នាក់។