នាព្រឹកថ្ងៃទី 7មេសា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា អ្នកជំងឺCovid-19 ថ្មី ចំនួន 91នាក់ទៀត ត្រូវបានរកឃើញក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 6មេសា ឆ្នាំ2021 ទន្ទឹមនឹងមានអ្នកជំងឺ 30នាក់បានជាសះស្បើយ។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 91នាក់ខាងលើ មាន 1នាក់ជាករណីនាំចូល និង90នាក់ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ ដែលភាគច្រើនគឺជាជនជាតិខ្មែរ។ ក្នុងថ្ងៃទី 6មេសា កម្ពុជាមិនមានអ្នកជំងឺស្លាប់ដោយសារ Covid-19 នោះទេ។
គិតមកដល់ព្រឹកនេះ (7មេសា) កម្ពុជាមានអ្នកឆ្លងCovid-19 សរុបចំនួន 2,915នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 1,824នាក់, អ្នកស្លាប់ 22នាក់, អ្នកកំពុងព្យាបាលចំនួន 1,064នាក់។