ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ទៅក្នុងខេត្តផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទជាបណ្ដោះអាសន្នរយៈពេល14ថ្ងៃ ចំពោះការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដោយរាប់ចាប់ពីម៉ោងសូន្យនៃថ្ងៃទី7មេសា ឆ្នាំ2021 រហូតដល់ថ្ងៃទី20មេសា ឆ្នាំ2021។
បំរាមគោចរខាងលើនេះត្រូវបានអនុវត្តទូទាំងប្រទេស ដោយលើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមសេចក្ដីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី6មេសា ឆ្នាំ2021។
ក្រៅពីប្រការខាងលើ បទបញ្ជានេះក៏មានការលើកលែងចំពោះការដឹកជញ្ជូនមួយចំនួនផងដែរ ដែលមានដូចជា រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន, រថយន្តពន្លត់អគ្គិភ័យ, រថយន្តដឹកជញ្ជូនសំរាម និងកាកសំណល់។ល។
ចំពោះរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏នឹងត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល14ថ្ងៃផងដែរ ដោយរាប់ចាប់ពីថ្ងៃទី7 ខែមេសា។ ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសខាងក្រោម៖