ព្រឹកថ្ងៃទី6 ខែមេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹងCovid-19 ថ្មីចំនួន 72នាក់ នាំឱ្យតួលេខអ្នកបានឆ្លងវីរុសនេះសរុបកើនដល់ 2,824នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង 72នាក់ខាងលើ មាន1នាក់គឺជាករណីនាំចូល និង 71នាក់ជាករណីពាក់ពាន់នឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងរយៈពេល24ម៉ោងកន្លងទៅ កម្ពុជាក៏មានអ្នកជាសះស្បើយចំនួន 47នាក់ និងអ្នកស្លាប់ថ្មីចំនួន1នាក់ផងដែរ។
គិតមកដល់បច្ចុប្បន្ន កម្ពុជា មានអ្នកស្លាប់ចំនួន 22នាក់, អ្នកជាសះស្បើយចំនួន 1,794នាក់ និងអ្នកកំពុងព្យាបាលចំនួន 1,003នាក់ ក្នុងចំណោមអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 2,824នាក់ ដែលក្រសួងសុខាភិបាលបានរកឃើញកន្លងមក។
នៅទូទាំងពិភពលោក បច្ចុប្បន្នមានមនុស្ស 132,415,764នាក់បានឆ្លងវីរុសCovid-19 ក្នុងនោះមាន 2,873,715នាក់បានស្លាប់, 106,712,864នាក់បានជាសះស្បើយ, 22,829,185នាក់កំពុងទទួលការព្យាបាល និង11,671នាក់ទើបតែបានរកឃើញថាវិជ្ជមាននឹងCovid-19 ក្នុងអំឡុង24ម៉ោងនៃថ្ងៃទី5មេសា៕