ព្រឹកថ្ងៃទី5មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា តួលេខសរុបនៃអ្នកដែលបានស្លាប់ដោយសារវីរុសCovid-19 នៅកម្ពុជា បានកើនឡើងដល់ 21នាក់។
នៅក្នុងចំណោមអ្នកស្លាប់ទាំង 21នាក់ខាងលើ មាន 11នាក់ជាស្ត្រី និង 10នាក់ជាបុរស។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងវីរុសនេះចំនួន 2,752នាក់ ក្នុងនោះមាន 63នាក់ទើបតែបានរកឃើញក្នុងថ្ងៃទី4មេសា ដែលករណីថ្មីទាំងនេះសុទ្ធតែជាអ្នកពាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ កម្ពុជានៅមានអ្នកជំងឺ 984នាក់កំពុងទទួលការព្យាបាល និង 1,747នាក់បានជាសះស្បើយ។
នៅទូទាំងពិភពលោក បច្ចុប្បន្ន អ្នកវិជ្ជមាននឹងវីរុសCovid-19 បានកើនដល់ 131,920,255នាក់ ក្នុងនោះមានអ្នកស្លាប់ 2,866,007នាក់, អ្នកបានជាចំនួន 106,202,786នាក់ និងអ្នកកំពុងព្យាបាលចំនួន 22,851,462នាក់។ ក្នុងអំឡុង 24ម៉ោងកន្លង មានអ្នកជំងឺថ្មីចំនួន 2,866,007នាក់ និងអ្នកស្លាប់ថ្មីចំនួន 238នាក់ផងដែរ៕