យោងតាមទំព័រ Worldometers គិតត្រឹមម៉ោង 23និង59នាទីថ្ងៃទី 4មេសា បណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) រកឃើញអ្នកវិជ្ជមាននឹងCovid-19 ចំនួន 19,281ករណី ខណៈដែលតួលេខអ្នកស្លាប់សរុបរបស់តំបន់នេះកើនដល់ 59,770នាក់។
ក្នុងរយៈពេល 24ម៉ោងកន្លងទៅនៃថ្ងៃទី4មេសា ASEAN មានសមាជិកចំនួន3 ដែលមានអ្នកស្លាប់ដោយសារវីរុសCovid-19 រួមមាន ហ្វីលីពីន, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈដែលប្រទេសចំនួន 8 បានរកឃើញអ្នកវិជ្ជមាននឹងCovid-19 ខណៈដែល ឡាវ និងប្រ៊ុយណេ មិនមានករណីវិជ្ជមាន ឬស្លាប់ រីឯប្រទេសភូមា មិនមានរបាយការណ៍។
ជារួម មកដល់បច្ចុប្បន្ន Covid-19 បានសម្លាប់មនុស្សជាង 59,770នាក់ នៅក្នុងតំបន់ ASEAN កើន 431នាក់ បើធៀបនឹងមួយថ្ងៃមុន។ ចំណែក តួលេខសរុបនៃអ្នកដែលបានឆ្លងវីរុសនេះ កើនឡើងដល់ 2,980,426នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន 2,621,508នាក់។
ឥណ្ឌូនេស៊ីនៅតែជាសម្បុកវីរុសCovid-19 ធំជាងគេបង្អស់ក្នុងតំបន់ ASEAN ដោយមានអ្នកជំងឺសរុប 1,534,255នាក់ ក្នុងនោះមានអ្នកជំងឺថ្មី 6,731នាក់, អ្នកស្លាប់សរុបកើនដល់ 41,669នាក់ ខ្ពស់ជាងម្សិលមិញ 427នាក់។
ហ្វីលីពីន៖ តួលេខអ្នកវិជ្ជមានសរុបនៃប្រទេសនេះកើនដល់ 795,051នាក់ ក្នុងនោះមានអ្នកជំងឺថ្មី 11,028នាក់, អ្នកស្លាប់សរុប កើនដល់ 13,425នាក់ និងកំពុងព្យាបាល 135,526នាក់។
ម៉ាឡេស៊ី៖ អ្នកជំងឺសរុប 350,959នាក់, ស្លាប់ 1,288នាក់, ជាសះស្បើយ 335,162នាក់ និងកំពុងព្យាបាល 14,509នាក់។
មីយ៉ានម៉ា៖ អ្នកជំងឺសរុប 142,497នាក់, ស្លប់ 3,206នាក់, កំពុងព្យាបាល 7,478នាក់។
សិង្ហបុរី៖ អ្នកជំងឺសរុប 60,478នាក់, ស្លាប់ 30នាក់, កំពុងព្យាបាល 246នាក់។
ប្រទេសថៃ៖ អ្នកឆ្លងសរុប 29,127នាក់, អ្នកជំងឺថ្មី 96នាក់, កំពុងព្យាបាល 1,258នាក់ និងអ្នកស្លាប់សរុប 95នាក់។
កម្ពុជា កាលពីថ្ងៃទី4មេសា បានប្រកាសថា បានរកឃើញអ្នកជំងឺថ្មីចំនួនន 44នាក់ (ថ្ងៃទី3មេសា) នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមាន កើនដល់ 2.689នាក់ ក្នុងនោះមានអ្នកស្លាប់20នាក់ និង 1,017នាក់កំពុងព្យាបាល។
វៀតណាម៖ អ្នកជំងឺសរុប 2,631នាក់ ក្នុងនោះមាន 35នាក់បានស្លាប់ និង 213នាក់កំពុងព្យាបាល។
ប្រ៊ុយណេ៖ អ្នកជំងឺសរុប 214នាក់, ស្លាប់ 3នាក់, ជាសះស្បើយ 197នាក់ និងកំពុងព្យាបាល 14នាក់។
ឡាវ៖ អ្នកជំងឺសរុប 49នាក់, កំពុងព្យាបាល 3នាក់ និងជាសះស្បើយ 46នាក់។
ប្រភព៖ Worldometers
ដកស្រង់និងប្រែសម្រួល៖ បុត្រា