រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី3 ខែមេសា ឆ្នាំ2021នេះ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សី ជាបណ្តោះអាសន្នរយៈពេល14ថ្ងៃ ដើម្បីបង្ការវីរុសCovid-19 ក្រោយអាជីវករ និងសន្តិសុខមួយចំនួនរបស់ផ្សារនេះ បានឆ្លងវីរុស។
ការឆ្លងវីរុសនៅក្នុងផ្សារខាងលើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអធិប្បាយថា បានកើតឡើងជាបន្តបន្ទាប់ នៅទីតាំងផ្សេងៗគ្នា និងនៅតាមតូចជាច្រើន គួរឱ្យព្រួយបារម្ភ។
ព័ត៌មានបន្ថែម សូមបន្តអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា