ករណីឆ្លងវីរុសCovid-19 ថ្មីចំនួន 69នាក់ ត្រូវបានរកឃើញក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 1មេសា ឆ្នាំ2021 ទន្ទឹមនឹងអ្នកជំងឺចំនួន 16នាក់ បានជាសះស្បើយ។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 69នាក់ខាងលើ មាន 1នាក់ជាករណីនាំចូល (មិនមែនជាពលករខ្មែរមកពីថៃ) និង 68នាក់ទៀតជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។
គិតមកដល់បច្ចុប្បន្ន (2មេសា) កម្ពុជាមានអ្នកឆ្លង Covid-19 សរុបចំនួន 2,546នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 16នាក់, អ្នកជាសះស្បើយចំនួន 1,256នាក់ និងអ្នកកំពុងព្យាបាលចំនួន 1,270នាក់។