ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 31មីនា ឆ្នាំ2021 ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មី ចំនួន 37នាក់ និងអ្នកជាសះស្បើយចំនួន 49នាក់។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើ មាន 2នាក់ជាករណីនាំចូល ប៉ុន្តែមិនមែនជាពលករខ្មែរត្រលប់ពីប្រទេសថៃ និង 35នាក់ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ អ្នកវិជ្ជមានថ្មីទាំងនេះ រួមមាន ជនជាតិចិន 3នាក់, ជនជាតិឥណ្ឌូនេស៊ី 2នាក់ និងជនជាតិកូរ៉េ 1នាក់ ក្រៅពីនេះគឺជាជនជាតិខ្មែរ។
ក្នុងថ្ងៃទី 31មីនានេះដែរ កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 49នាក់ បានជាសះស្បើយ និងមានអ្នកជំងឺចំនួន 3នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ។
គិតមកដល់ព្រឹកថ្ងៃទី 1មេសា ឆ្នាំ2021 កម្ពុជាមានអ្នកឆ្លង Covid-19 សរុបចំនួន 2,477នាក់ ក្នុងនោះមានអ្នកស្លាប់ 14នាក់, អ្នកជាសះស្បើយ 1,240នាក់ និងកំពុងព្យាបាលចំនួន 1,219នាក់៕