ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី 30មីនា 2021 បានឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 105នាក់ និងជាសះស្បើយចំនួន 4នាក់។
យោងតាមក្រសួងសុខាភិបាល ករណីវិជ្ជមានថ្មីចំនួន 105នាក់នៅកម្ពុជាក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 29មីនា ភាគច្រើនជាជនជាតិខ្មែរ។ ក្រៅពីនេះគឺជាជនជាតិចិនចំនួន 11នាក់ និងជនជាតិវៀតណាមចំនួន 1នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនេះ មាន 1នាក់គឺជាករណីនាំចូល និង 104នាក់ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។
គិតមកដល់ព្រឹកថ្ងៃទី 30មីនា ឆ្នាំ2021 អ្នកវិជ្ជមាននឹងវីរុស Covid-19 នៅកម្ពុជាបានកើនឡើងដល់ 2,377នាក់ ក្នុងនោះមានអ្នកស្លាប់ 11នាក់, អ្នកជាសះស្បើយ 1,176នាក់ និងអ្នកកំពុងព្យាបាលចំនួន 1,186នាក់។
នៅទូទាំងពិភពលោកឯណោះវិញ គិតត្រឹមព្រឹកថ្ងៃទី 30មីនា 2021 មានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួនជាង 128,231,000នាក់ ក្នុងនោះមានអ្នកស្លាប់ប្រមាណ 2,803,900នាក់ និងកំពុងព្យាបាលចំនួនជាង 21,987,800នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា