អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានប្រកាសឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រៀបចំធ្វើបញ្ជីឈ្មោះថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មានរបស់ខ្លួន រួចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានព័ត៌មាន។
បញ្ជីឈ្មោះខាងលើ ត្រូវផ្ញើទៅកាន់អគ្គនាយកដ្ឋានត្រឹមថ្ងៃទី 26មីនា 2021 ដើម្បីអគ្គនាយកដ្ឋានបូកសរុប និងបញ្ជូនទៅកាន់ក្រសួងសុខាភិបាល។ ការស្រង់ឈ្មោះនេះ ត្រូវធ្វើឡើងក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចុះថ្ងៃទី 25មីនា 2021។
ព័ត៌មានបន្ថែម សូមអានសេចក្ដីប្រកាសខាងក្រោម៖