ក្រសួងសុខាភិបាល តាមរយៈទំព័របណ្ដាញសង្គម បានឱ្យដឹងថា នាព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ2021 នេះ មានករណីអ្នកជំងឺCovid-19 ចំនួន 2នាក់ទៀត បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នាទីក្រុងភ្នំពេញ។
អ្នកជំងឺដែលបានស្លាប់ខាងលើ រួមមាន៖ ម្នាក់ជាបុរសជនជាតិខ្មែរ អាយុ 38ឆ្នាំ មានទីលំនៅនៅក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ្ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ 43ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ដូច្នេះ គិតមកដល់បច្ចុប្បន្ន (25មីនា 2021) តួលេខអ្នកជំងឺCovid-19 ដែលបានបាត់បង់ជីវិតនៅកម្ពុជា បានកើនឡើងដល់ 7នាក់ហើយ។ ព័ត៌មានបន្ថែម សូមបន្តអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា