ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 25មីនានេះ បានឱ្យដឹងថា មនុស្សចំនួន 55នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃទី 24មីនាថា មានផ្ទុកវីរុសCovid-19។
អ្នកជំងឺថ្មីទាំង 55នាក់ខាងលើ សុទ្ធតែជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍20កុម្ភៈ»។ ក្នុងថ្ងៃទី 24មីនា 2021 កន្លងទៅ ក៏មានអ្នកជំងឺCovid-19 ចំនួន 25នាក់ បានជាសះស្បើយ។
គិតមកដល់បច្ចុប្បន្ន កម្ពុជមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,872នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 5នាក់, ជាសះស្បើយ 1,056នាក់ និងកំពុងព្យាបាលចំនួន 809នាក់។
នៅទូទាំងពិភពលោក តួលេខអ្នកវិជ្ជមាននឹងCovid-19 សរុបបានកើនដល់ 125,424,480នាក់ ក្នុងនោះមាន 101,288,273នាក់បានជាសះស្បើយ, 2,756,662នាក់បានស្លាប់ និង21,379,545នាក់កំពុងព្យាបាល។ ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 24មីនា ពិភពលោកទាំងមូលក៏បានរកឃើញអ្នកជំងឺថ្មីចំនួន 8,593នាក់ និងអ្នកស្លាប់ថ្មីចំនួន 595នាក់ផងដែរ៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា