មនុស្សចំនួន 29នាក់ ត្រូវបានរកឃើញថាមានផ្ទុកវីរុស Covid-19 នៅក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 23មីនា ឆ្នាំ2021 ទន្ទឹមនឹងអ្នកជំងឺចំនួន 34នាក់បានជាសះស្បើយ។
ក្នុងចំណោមអ្នកជំងឺ Covid-19 ថ្មីចំនួន 29នាក់ខាងលើ មាន 2នាក់ជាករណីនាំចូល ប៉ុន្តែមិនមែនជាពលករខ្មែរត្រលប់ពីប្រទេសថៃ។ ចំណែក 27នាក់ផ្សេងទៀត ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍20កុម្ភៈ»។
គិតមកដល់ព្រឹកថ្ងៃទី 24មីនា ឆ្នាំ2021នេះ កម្ពុជាមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 1,718នាក់ ក្នុងនោះមានអ្នកជំងឺ 1,033នាក់បានជាសះស្បើយ, 5នាក់បានស្លាប់ និង 777នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា