ស្ត្រីអ្នកជំងឺ Covid-19 ម្នាក់ដែលជាជនជាតិខ្មែរ មានអាយុ 62ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
ករណីស្លាប់បានខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅពេលកំពុងអ្នកជំងឺកំពុងសម្រាកព្យាបាល។ នេះគឺជាករណីស្លាប់ដោយសារវីរុស Covid-19 ទី5ហើយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
គិតមកដល់ព្រឹកថ្ងៃទី 23មីនា 2021 កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,788នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 999នាក់ ខណៈអ្នកស្លាប់មានចំនួន4នាក់ និងកំពុងព្យាបាលចំនួន 783នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា