កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹងវីរុស Covid-19 ថ្មី ចំនួន 35នាក់ទៀត នៅក្នុងអំឡុង24ម៉ោងនៃថ្ងៃទី22 ខែមីនា 2021។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើ មាន 2នាក់គឺជាករណីនាំចូល ដែលមិនមែនជាពលករខ្មែរត្រលប់ពីប្រទេសថៃ។ ចំណែក 23នាក់ទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។ ក្នុងថ្ងៃដដែលនោះដែរ កម្ពុជាក៏មានអ្នកជាសះស្បើយចំនួន 32នាក់។
គិតមកដល់ព្រឹកថ្ងៃទី 23មីនា 2021 កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,788នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 999នាក់ ខណៈអ្នកស្លាប់មានចំនួន4នាក់ និងកំពុងព្យាបាលចំនួន 783នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា