តួលេខសរុបនៃអ្នកវិជ្ជមាននឹង Covid-19 នៅទូទាំងប្រទេសបានកើនដល់ 1,753នាក់ ក្រោយពីរកឃើញអ្នកវិជ្ជមានថ្មីចំនួន73នាក់ទៀតនៅក្នុងថ្ងៃទី21មីនា 2021។
អ្នកវិជ្ជមានទាំង73នាក់ខាងលើនេះ រួមមានអ្នកមកពីបរទេសដែលមិនមែនជាពលករខ្មែរត្រលប់ពីប្រទសថៃ ចំនួន2ករណី និងអ្នកជំងឺដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ ចំនួន71នាក់។ ក្រៅពីអ្នកវិជ្ជមានថ្មី ថ្ងៃទី21 កម្ពុជាក៏មានអ្នកជាសះស្បើយថ្មីចំនួន17នាក់ផងដែរ។
គិតមកដល់ថ្ងៃទី22មីនា 2021 កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន1,753នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន967នាក់, ស្លាប់1នាក់ និងកំពុងព្យាបាលចំនួន781នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា