ធនាគារ​ជាតិ​អនុញ្ញាត​អោយ​គ្រឹះស្ថាន​ធនាគារ​ និង​​ហិរញ្ញវត្ថុ ​រៀប​​ចំ​​ឥណ​​​ទាន​​​ឡើង​​​​វិញ ​ដើម្បី​សម្រួលដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូល និងមានការលំបាកក្នុងការទូទាត់សង

ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិហិរញ្ញ​វត្ថុ​ ​ទាក់​ទិន​នឹង​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 ធនាគារជាតិ​របស់​កម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឱ្យរៀបចំឥណទានរបស់ខ្លួនឡើងវិញ។

សារាចរណែនាំរបស់ធនាគារជាតិ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយទីភ្នាក់​ងារ​សារ​ព័ត៌មាន​នៃ​​ក្រសួង​ព័ត៌មាន​កម្ពុជា កាលពី​ព្រឹក​មិញ​នេះ ឱ្យ​ដឹង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​តម្រូវ​ឱ្យ​គ្រឹះស្ថានយក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​អតិថិជន​ដែល​រង​ផលប៉ះពាល់​ជាក់​ស្ដែង និង​អនុញ្ញាត​ឱ្យ​រៀប​ចំឥណទាន​ឡើង​វិញ ចំពោះ​វិស័យ​អាទិភាព​ដូច​ខាង​ក្រោម​៖

-ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដោយ​រាប់​បញ្ចូល​ទាំង​ចំណីអាហារ ភេសជ្ជៈ និង​សេវាកម្ម​គាំទ្រផ្សេង​ៗ)
-កាត់ដេរ (ដោយរាប់​បញ្ចូល​ទាំង​និយោជិត)
-សំណង់ (ចំពោះ​តែ​ឥណ្ឌ​ទានសាង​សង់​ផ្ទះ/ហាង​ដំបូង និង​ឥណទានទិញ​ផ្ទះ​ដំបូង)
-ការ​ដឹកជញ្ជូន​ (ជាពិសេស​ អ្នក​បើក​បរ​តាក់ស៊ី និង​រ៉ឺម៉កកង់​បី) និង​ឡូជីស្ទីក។


Advertisement