មាន សូនីតា កាន់តែលេចធ្លោជាមួយឈុតសំអាងការច្នៃម៉ូដពីក្រមាខ្មែរ

មាន សូនីតា មិនត្រឹមតែជាអ្នកសិល្បៈមួយរូបដ៏មានទេពកោសល្យប៉ុណ្ណោះទេ តែនាងជាតារាម្នាក់ដែលមានមុខជំនួញ និងកុងត្រាការងារសិល្បៈច្រើនក្នងដៃ លើសពីនេះ សូនីតា នាងថែមទាំងមានគំនិតច្នៃប្រឌិតក្នុងការច្នៃម៉ូតសម្លៀកបំពាក់ជាមួយ «ក្រមាខ្មែរ» ក្នុងគោលបំណងដើម្បីអភិរក្ស និងអភិវឌ្ឍន៍នូវផលិតផលតំណាងជាតិមួយនេះ ហើយបានចូលរួមសកម្មភាពការងារមនុស្សធម៌ជាច្រើនផងដែរ។

នាពេលថ្មីៗនេះ រាជនីក្រមា មាន សូនីតា បានបញ្ចេញរូបថតសម្អាងការប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការ និងគណនីអ៊ីនស្តាក្រាមរបស់កញ្ញា ដោយឈុតដែលរាជនីក្រមានេះគ្រងពិតជាប្លែកអស្ចារ្យ គឺជាការច្នៃឡើងដោយក្រមាខ្មែរឱ្យចេញជាឈុតកូនក្រមុំ មើលទៅពិតជាស្រស់ស្អាត។

ឈុតពណ៌ផ្កាត្របែកព្រៃដែល រាជនីក្រមា មាន សូនីតា គ្រងនេះមានឈ្មោះថា «រាជនីផ្កាក្រមា» ហើយនាងពិតជាលេចធ្លោខ្លាំងពេលគ្រងឈុតនេះ។ រាជនីក្រមា សូនីតា អះអាងប្រាប់អ្នកសារព័ត៌មានថា នាងខកខានការងារថតម៉ូដឱ្យសម្អាងការយូរដែលហើយ ដោយសារ រវល់ខ្លាំងក្នុងមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈផងនោះ ទើបសម្រេចចិត្តផ្អាកទទួលការងារថតបង្ហាញម៉ូតឱ្យសំអាងការ តែយ៉ាងណាការថតបង្ហាញម៉ូដ គឺជាការងារដែលកញ្ញាស្រលាញ់ខ្លាំងមែនទែន តែដោយសារមិនមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះ ទើបសម្រេចផ្អាកទទួលមួយរយៈបែបនេះ៕

Advertisement