ខណៈនេះអ្នកលេងបណ្ដាញសង្គមកំពុងតែភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបញ្ចេញបទចម្រៀងថ្មីៗរបស់ លោក កែវ វាសនា នៅក្នុងផលិតកម្ម សាន់ដេ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រ កើតក្ដីមន្ទិលសង្ស័យថា តើតារាចម្រៀងប្រុស កែវ វាសនា បានស្ពាយបង្វិលវិលចូលទ្រនំចាស់នេះវិញហើយ ឬយ៉ាងណា?
បើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម សាន់ដេ បានរៀបរាប់ថា «Wow រីករាយនឹងការត្រឡប់មកវិញរបស់លោក កែវវាសនា ម្ចាស់បទ «ខ្លាចគេឈឺ តែមិនខ្លាចបងទឹកភ្នែក» ប៉ះគ្នា ជាមួយម្ចាស់បទ «បែកបងដើម្បីថែគេ» ពួកគាត់បានត្រឡប់មកវិញសាជាថ្មីម្តងទៀត ធ្វើឱ្យកក្រើកម្តងទៀត ឆក់យកបេះដូងអ្នកគាំទ្រម្តងទៀត ដោយពួកគាត់ទាំងពីរបានចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងបទចម្រៀងថ្មី បែបមនោសញ្ចេតនា កម្សត់ កម្សត់រហូតIdol Admin សូមបញ្ជាក់ថា នេះគ្រាន់តែជា Lyric Video តែប៉ុណ្ណោះ មិនមែនជា Full MVនោះទេ សម្រាប់Full MV នឹងចេញក្នុងពេលឆាប់ៗនេះ ហើយ Admin សូមធានាថា នឹងកម្សត់ រហូតដល់ប្រិយមិត្តដែលបានទស្សនានឹងស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន»។
ទោះយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការបញ្ជាក់ពីសំណាក់សាមីខ្លួន លោក កែវ វាសនា ក្នុងការស្រាយបំភ្លឺឱ្យមហាជនអស់ចម្ងល់នៅឡើយទេ។ តែគួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសរូបនេះមានការមមាញឹកនៅក្នុងសិល្បៈខ្លាំង និងស្ងាត់ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មថោនផងដែរ។ ជាមួយគ្នាក៏មានមតិមួយទៀតបានលើកឡើងថា កែវ វាសនា អាចនឹងជាតារាចម្រៀងឯករាជ្យ ដែលគ្មានកុងត្រាក៏ថាបានដែរ៕