បុរសម្នាក់ទម្លាយរឿងពិតរបស់នារីមុខអាក្រក់ម្នាក់ មុនពេលទៅកែសម្ផស្សនៅកូរ៉េ

បើតាមរយៈសារព័ត៌មាន khaosod ដែលបានចេញផ្សាយនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធី Let Me In Thailand រដូវកាលទី3 មានឈ្មោះថា “ជុបជីប” កំពុងក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានគេចោទប្រកាន់ថា តើនាងកំពុងបោកប្រាស់ទស្សនិកជន ឬយ៉ាងណា ? តើនាងពិតជាមានមុខអាក្រក់ពីមុនមែនឬ? ខណៈដែលមានបុរសម្នាក់បានទម្លាយរឿងរ៉ាវអតីតកាលពិតរបស់នាងចេញមកធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាអ្នករស់នៅជិតខាងនាងតាំងពីតូច ព្រមទាំងជាសិស្សប្អូនរៀនសាលាជាមួយគ្នាទៀតផង។ លោកបានទម្លាយរឿងអតីតកាលពិតៗរបស់នាង “ជុបជីប” ប្រាប់ក្រុមការងារកម្មវិធីខាងលើថា « នាងពិតជាមានមុខមាត់អាក្រក់ណាស់  ឃើញពេលណាគួរខ្លាច និងចង់តែរត់ចេញពីនាង»។ ជាមួយគ្នានោះ ក្រុមការងារក៏បានធ្វើការពិសោធដោយឱ្យបុរសម្នាក់នោះបានមើលរូបរាង និងមុខមាត់របស់បេក្ខនារី “ជុបជីប” ក្រោយពីបានធ្វើការកែសម្ផស្សរួច។ អ្វីដែលសឹងមិនគួរឱ្យជឿនោះគឺ លោកមើលនាងមិនស្គាល់ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញភាពផ្លាស់ប្ដូរទាំងរូបរាង និងរូបសម្ផស្សរបស់នាងក្រោយត្រឡប់មកពីប្រទេសកូរ៉េវិញ ពោលគឺនាងស្អាតជាងតារាភាពយន្តទៅទៀត និងគ្មាននរណាម្នាក់ចំណាំនាងបានឡើយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាការបោកប្រាស់របស់នាង  “ជុបជីប”  ឬក្រុមការងារកម្មវិធី Let Me In Thailand នេះទេ តែតាមការពិតទៅក្រុមការងារបានសម្ភាសប្រវត្តិដ៏កម្សត់របស់បេក្ខនារីខាងលើ និងបានដឹងពីរឿងរ៉ាវ 5 រឿងរបស់នាងគឺ ឪពុកម្ដាយនាងបានចែកផ្លូវគ្នា , ក្ដីសុបិនចង់រៀនឱ្យចប់ , ចង់ប្រឡូកក្នុងវិស័យសិល្បៈ , មានបំណងក្លាយជាគ្រូបង្រៀន និង ប្រាថ្នាមានសម្រស់ស្អាតដូចតារាភាពយន្តរហូតដល់បុរសៗភ្ញាក់ផ្អើល។ ទាំងអស់នេះហើយ ជាមូលហេតុដែលធ្វើឱ្យនាងបានជាប់ចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបានទៅកែសម្ផស្សនៅប្រទេសកូរ៉េទៀតផង៕

 

Advertisement