ឈុតក្រោយឆាករបស់វគ្គពីរនៃភាពយន្តកូរ៉េខាងត្បូង រឿង The Glory ដែលមិនសូវត្រូវបានគេដឹង ពេលនេះត្រូវបានអ្នកសម្ដែងមួយចំនួនទម្លាយឈុតឆាកខ្លះ។
ខ្សែភាពយន្តទូរទស្សន៍រឿង The Glory (គំនុំផ្កាពិស) ត្រូវបិទតែម 18+ ដោយសារតែមានឈុតហិង្សា និងឈុតក្ដៅសាច់ជាច្រើន។ ក្នុងវគ្គមួយ ខ្សែភាពយន្តនេះបានទទួលការវាយតម្លៃដល់កម្រិត Top 1 នៅទូទាំងពិភពលោកស្ដីពីភាពយន្តមិននិយាយភាសាអង់គ្លេសដែលទាក់ទាញបំផុតនៅលើ Netflix។ ក្នុង 8 ភាគបន្ទាប់របស់វគ្គពីរ រឿងរ៉ាវក្រោយឆាកត្រូវបានបង្ហើបឱ្យដឹង និងបង្ហាញថា គួរឱ្យចាប់អារម្មណ៍។

ប្ដីរបស់ស្រីចិត្តអាក្រក់ទទួលស្គាល់ថា មានសហាយក្នុងការគិត
តួអង្គស្វាមីរបស់ស្រីចិត្តអាក្រក់ Park Yeon Jin គឺ Ha Do Young។ ក្នុងវគ្គមួយ Ha Do Young បានលង់ស្នេហ៍លើ Moon Dong Eun។ ចប់វគ្គមួយ បុរសនេះក៏បានយល់ដឹងខ្លះៗអំពីទង្វើកាលពីអតីតកាលរបស់ភរិយាខ្លួនគឺនាង Yeon Jin។ Trailer វគ្គពីររបស់ The Glory បង្ហើបឱ្យដឹងអំពីទិដ្ឋភាពនាង Dong Eun ដោះអាវ និងឃើញស្នាមរបួសនៅចំពោះមុខប្ដីរបស់សត្រូវ។ ពេលនេះ Do Young កើតក្ដីអាណិត និងសួរ Dong Eun ថា តើក្រោយជម្លោះនោះ នាងមានសុភមង្គលឬទេ។

ក្នុងឈុតដែលត្រូវបានបង្ហើបឱ្យដឹង ប្ដីរបស់ស្ត្រីចិត្តអាក្រក់បានសារភាពពីការមានសហាយក្នុងចិត្ត។ ពេលដឹងថា ស្វាមីខ្លួនធ្លាប់លេងអុក និងមានចិត្តទៅលើ Dong Eun នាង Yeon Jin ក៏ខ្លឹងខ្លាំងណាស់ និងបានស្រែកដាក់ Do Young ថា «នោះគឺជារឿងផិតក្បត់»។ ប៉ុន្តែ Do Young តបថា «វាមិនមានយុត្តិធម៌សោះនៅពេលអូនក៏ធ្លាប់ដូច្នេះ តែខ្ញុំមិនបានស្ដីបន្ទោសទេ»។ ជម្លោះដែលជិតក្លាយជាការបែកបាក់គ្រួសារនេះធ្វើឱ្យទស្សនិកជនកាន់តែទន្ទឹងរង់ចាំ។
ក្នុងការចែករំលែកមួយ តារាសម្ដែងប្រុស Jung Sung Il បង្ហើបឱ្យដឹងថា «Ha Do Young នឹងធ្លាក់ក្នុងស្ថានភាពលំបាក អស់សង្ឃឹមនៅក្នុងវគ្គពីរ។
«ស្ត្រីចិត្តអាក្រក់» ៖ ថតដោយមិនពាក់អាវទ្រនាប់

ស្រីចិត្តអាក្រក់ Lee Sa Ra ដែលមិនពាក់អាវទ្រនាប់ (ដើម្បីសម្ដែងបានល្អ) សម្ដែងដោយ Kim Hieora។ «ខ្ញុំចូលចិត្តសេរីភាពរបស់តួអង្គ។ តួអង្គ Sa Ra កម្រពាក់អាវទ្រនាប់។ ដូច្នេះហើយទើបក្នុងពេលថត ខ្ញុំគ្រាន់តែប្រើបង់បិទដើមទ្រូង និងមិនពាក់អាវទ្រនាប់» Kim Hieora បង្ហើបដូច្នេះ។
Lee Sa Ra មានចរិត និងទង្វើគួរឱ្យខ្លាច ដែលត្រូវបានបង្ហើបឱ្យដឹងនៅក្នុង trailer វគ្គពីរ។ នាងមានផែនការដើម្បីសងសឹកចំពោះ Moon Dong Eun (Song Hye Kyo)។ ក្នុងវគ្គមួយ Lee Sa Ra ត្រូវឱ្យប្រាក់យ៉ាងច្រើនទៅ Dong Eun ប៉ុន្តែ មិនទាន់រួចផុតពីគម្រោងការធ្វើបាប។ នៅក្នុងវគ្គពីរ នាងប្រហែលជានឹងធ្វើបាបតួអង្គឯកទៅតាមវិធីដ៏គួរឱ្យភ្ញាក់ផ្អើលមិនខាន។
«ស្រីចិត្តអាក្រក់ស៊ីចស៊ី»

តួអង្គស្រី Choi Hye Jung (សម្ដែងដោយ Cha Joo Young) គឺជាអ្នកបម្រើលើយន្តហោះ។ ដោយសារមិនចង់ត្រូវគេធ្វើបាប នាងបានចូលក្នុងក្រុមលំដាប់ខ្ពស់ ធ្វើជាអ្នកបម្រើនៅក្នុងអំពើហិង្សាកាលពីពេលនៅរៀន។
ឈុតឆាកខ្លីសំខាន់ៗរបស់ The Glory វគ្គពីរ
វគ្គពីររបស់ The Glory ដែលនឹងចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីថ្ងៃទី 10 មីនា 2023 ប្រាកដជានាំមកនូវឈុតឆាកដ៏គួរឱ្យជក់ចិត្តមិនខាន ពិសេសគឺទិដ្ឋភាពនៃការសងសឹករបស់ Moon Dong Eun (សម្ដែងដោយ Song Hye Kyo) ដែលធ្វើទៅក្រុមមិត្តដែលធ្លាប់ធ្វើបាបនាងកាលពីនៅរៀន៕