ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ កំពុងតែទទួលបានជោគជ័យច្រើននៅ AFF Cup 2022 ហើយជ័យជម្នះទាំងឡាយដែលពួកដណ្ដើមបាន ប្រាកដជាមានការរួមចំណែកពីភរិយា និងមិត្តស្រីដ៏ស្រស់ស្អាតរបស់ពួកគេ។

1- ខ្សែប្រយុទ្ធសំខាន់ជាងគេ Teerasil Dangda និងស្រីស្អាត Phusitta Phonrak មានទំនាក់ទំនងស្នេហានឹងគ្នាតាំងពីឆ្នាំ 2010 …

…ពួកគេមានសុភមង្គល និងមិនមានរឿងអាស្រូវអ្វីឡើយ។

ស្រីស្អាត Phusitta Phonrak ត្រូវគេដឹងថា តែងតែដើរតាម Dangda ចាប់តាំងពីគាត់លេងនៅប្រទេសថៃ រហូតដល់លេងឱ្យក្លឹបអង់គ្លេស និងជប៉ុន។

2- ចំណែកខ្សែបម្រើ Sanrawat Dechmitr វិញ បែរជាមានជីវភាពហ៊ឺរហាជាងគេនៅក្នុងការរស់នៅ។

ក្រោយពីមានទំនាក់ទំនងជាមួយស្រីស្អាតល្បីឈ្មោះមួយចំនួននៅប្រទេសថៃ កីឡាករវ័យ 33 ឆ្នាំ Sanrawat Dechmitr ក៏រកបានដៃគូជីវិត នោះគឺតារាម៉ូដែលល្បីឈ្មោះ Nanya Benchachokanan។

Nanya Benchachokanan ធ្លាប់បង្ហាញខ្លួននៅក្នុងទស្សនាវដ្ដីល្បីៗ មានដូចជា Playboy, A’Lure និង Mars Magazine ជាដើម។



3- ដោយឡែក ខ្សែប្រយុទ្ធ Adisak វិញ ក៏ស្រលាញ់តារាសិល្បៈមួយរូបផងដែរ។

កីឡាកររូបនេះកំពុង «ផ្ញើបេះដូង» ទៅឱ្យ Pattaraphon Sirisapchanan ដែលជាតារាសម្ដែង និងតារាចម្រៀងនៅប្រទេសថៃ។


Pattaraphon Sirisapchanan ធ្លាប់សម្ដែងក្នុងខ្សែភាពយន្តទូរទស្សន៍មួយចំនួន…

… ហើយឈ្មោះរបស់នាងកាន់តែល្បីបន្ទាប់ពីមានទំនាក់ទំនងជាមួយ Adisak។
4- ខុសពីមិត្តរួមក្រុមដទៃ Bunmathan ជ្រើសយកជីវភាពស្ងាត់ស្ងៀមជាមួយនឹងភរិយាមួយរូប។


តាំងពីបានរៀបការ ភរិយារបស់ Bunmathan បានថយទៅ «ក្រោយឆាក»…

… ធ្វើកិច្ចការដើម្បីគាំទ្រដល់ស្វាមី។