បណ្ដារូបភាពដែលត្រូវបានលួចថតកាលពីពេលថ្មីៗនេះបង្ហាញថា កំពូលរថយន្តអគ្គិសនី Aion Hyper SSR ដំបូងរបស់ចិន កំពុងស្ថិតក្នុងរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្ត Guangzhou Automobile (GAC)។
Aion Hyper SSR គឺជារថយន្តអគ្គិសនីលំដាប់ប្រណិតដែលត្រូវបានផលិតទ្រង់ទ្រាយធំដំបូងរបស់ក្រុមហ៊ុនចិន។ យោងតាមទំព័រ IT Home រថយន្ត Aion Hyper SSR ត្រូវបានផលិតឡើងបែបសិប្បកម្ម ព្រោះមិនប្រើប្រាស់រ៉ូបូតនៅពេលដំឡើង។ រថយន្តនេះមាន 6 ពណ៌គឺ ទឹកក្រូច ប្រាក់ ខៀវ បៃតង និងលឿង។ GAC ឱ្យដឹងថា ការប្រគល់ Aion Hyper SSR ដល់អតិថិជននឹងធ្វើឡើងចាប់ពីខែតុលា 2023។
Aion Hyper SSR បច្ចុប្បន្នទទួលការបញ្ជាទិញនៅប្រទេសចិនក្នុងតម្លៃ 187,000 ដុល្លារអាម៉េរិកសម្រាប់កំណែស្ដង់ដា ខណៈកំណែខ្ពស់ជាងនេះមានតម្លៃ 244,000 ដុល្លារ។
រថយន្ត Aion Hyper SSR ត្រូវបានបង្ហាញតាំងពីខែកញ្ញា 2022 ហើយត្រូវបាន GAC ហៅថា «រថយន្តប្រណិតដំបូងរបស់ប្រទេសចិន ព្រោះត្រូវបានរចនា អភិវឌ្ឍ និងផលិត 100% ដោយជនជាតិចិននៅប្រទេសចិន»៕


