
Elon Musk បានឱ្យដឹងថា ម៉ូដែលរថយន្តអគ្គិសនីតម្លៃទាបដែលជិតបង្ហាញវត្តមានរបស់ Tesla នឹងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្ត។
ក្រោយពីត្រូវបានមហាសេដ្ឋីអាម៉េរិកប្រកាសលើកដំបូងកាលពីឆ្នាំ 2020 Tesla ក៏បានអភិវឌ្ឍរថយន្តអគ្គិសនីតម្លៃទាប ហើយវាក៏ជិតត្រូវបានបង្ហាញខ្លួន ជាមួយនឹងតម្លៃប្រហែល 2.5 ម៉ឺនដុល្លារអាម៉េរិក។
ថ្មីៗនេះ លោក Musk បានរម្លឹកដល់រថយន្តអគ្គិសនីតម្លៃទាបបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្ត នៅក្នុងកិច្ចសម្ភាសមួយនៅសន្និសីទ Morgan Stanley។ លោក Musk ថា «មានគម្រោងលំអិតមួយដើម្បីផលិតរថយន្តអគ្គិសនីតូចជាង និងមានការចំណាយក្នុងការផលិតទាបជាងពាក់កណ្ដាលធៀបនឹង Model 3។ រថយន្តនោះនឹងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្ត»។


ក្រោយមក លោក Musk បន្តនិយាយថា រថយន្តខាងលើនេះនឹងអាចបើកបរបានពី 50 ទៅ 60 ម៉ោង/សប្ដាហ៍ យូរជាងឆ្ងាយ បើធៀបនឹងពី 10 ទៅ 12 ម៉ោងរបស់រថយន្តអគ្គិសនីដឹកអ្នកដំណើរនាបច្ចុប្បន្ន៕
