
ទីក្រុង Kupang ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កំពុងសាកល្បងកម្មវិធីសិក្សាមួយដែលតម្រូវឱ្យសិស្សចូលថ្នាក់រៀននៅវេលាម៉ោង 5 និង 30 នាទីព្រឹក ដើម្បី «លើកកម្ពស់វិន័យ» បង្កឱ្យមានមតិចម្រូងចម្រាសក្នុងសង្គម។
ទិដ្ឋភាពសិស្សសាលាស្ងាបពេលកំពុងធ្វើដំណើរទៅកាន់សាលារៀននៅពេលព្រឹកព្រលឹម បានក្លាយជារឿងសាមញ្ញនៅក្នុងប៉ុន្មានថ្ងៃកន្លងទៅនៅ Kupang ដែលជាទីក្រុងរដ្ឋបាលរបស់ខេត្ត Nusa Tenggara ភាពខាងកើត របស់ប្រទេសឥណ្ឌូណេស៊ី។ នោះគឺជាសិស្សចុងកម្រិតរបស់សាលាវិទ្យាល័យចំនួនដប់ដែលកំពុងអនុវត្តកម្មវិធីសាកល្បងចូលសាលារៀននៅម៉ោង 05 និង 30 នាទីព្រឹក។
កម្មវិធីដែលត្រូវបានប្រកាសកាលពីខែមុនដោយលោក Viktor Laiskodat អភិបាលក្រុង Kupang នេះ គឺធ្វើឡើងក្នុងលើកម្ពស់វិន័យសម្រាប់សិស្ស។ ក៏ប៉ុន្តែ កម្មវិធីទទួលបានការរិះគន់ច្រើនពីសាធារណជន។ អាណាព្យាបាលរបស់សិស្សនិយាយថា កូនៗរបស់ពួកគាត់អស់កម្លាំងខ្លាំងពេលត្រលប់មកផ្ទះ។ សាលារៀនផ្សេងទៀតនៅឥណ្ឌូណេស៊ី ជាធម្មតាតម្រូវឱ្យសិស្សចាប់ផ្ដើមរៀនពីម៉ោង 07 ឬម៉ោង 08 ព្រឹក។

អាជ្ញាធរឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ ពិនិត្យឡើងវិញចំពោះកម្មវិធីខាងលើ។ ចំណែកក្រុមមន្ត្រីក្នុងតំបន់ក៏បានស្នើឱ្យលុបចោលកម្មវិធីដែលពួកគេហៅថា «គោលនយោបាយគ្មានហេតុផល» ចំពោះសិស្សមួយនេះផងដែរ៕
