Skip to content

ឧបករណ៍តេស្តថ្មីនៅសិង្ហបុរី អាចស្វែងរកលទ្ធផល COVID-19 បានរហ័ស

ឧបករណ៍​សម្រាប់​តេស្ត​ស្វែង​រក​វីរុស COVID-19 ថ្មី​មួយ​ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន CNA របស់ប្រទេស​សិង្ហបុរី​ ចុះ​ផ្សាយ​ថា ​វា​មាន​ប្រសិទ្ធ​ខ្ពស់ ដែល​អាច​បង្ហាញ​លទ្ធផល​​បាន​រហ័ស​ត្រឹម​តែ 3ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពេល​ពិនិត្យ​រួច​រាល់។

ប្រភព​ពី​អ្នក​ជំនាញ​នៅបន្ទប់​ពិសោធន៍​របស់​ក្រុម HTX និង​ Veredus ​បាន​ឱ្យ​ដឹង​ថា ឧបករណ៍​ថ្មី​នេះ​ឆ្លងកាត់​ការ​ផលិត​យ៉ាង​ហ្មត់​ចត់ អាច​ធ្វើ​ការ​បាន​ផល 99% ស្រួល​ប្រើ និង​ថែម​ទាំង​រហ័ស​ទៀត​ផង។ បច្ចុប្បន្ន វា​ត្រូវ​បាន​យក​ទៅ​ដាក់​ឱ្យ​ប្រើប្រាស់​នៅមន្ទីរពេទ្យ ឬ​កន្លែង​ពិនិត្យ​រកមេរោគនៅអាកាសយានដ្ឋាន​អន្តរជាតិ។

ករណី​រក​ឃើញ​វិជ្ជមាន(ផ្ទុក)​ អ្នក​ជំនាញHTX នឹង​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួង​សុខាភិបាល​បាន​លឿន ​និង​ទុក​សំណាក​មួយ​ផ្នែក​តូច​សម្រាប់​ការ​ធ្វើ​ពិសោធ​បន្ថែម​នៅ​ Lab។ បើ​ធៀប​នឹង​ឧបករណ៍​ចាស់​របស់​ក្រសួង វាដំណើរការ​ហាក់​នៅ​យឺត​យ៉ាវ​បន្តិច។
សូមមើលវីឌីអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *