Skip to content

Samsung ចេញលក់ Galaxy A 2021 2ម៉ូ​ដែល តម្លៃធូរៗថ្លៃ

គ្រួសារ​ត្រកូល Galaxy A របស់ Samsung ក្នុង​ឆ្នាំ 2021នេះ គឺ Galaxy A52 | A72 បាននិងកំពុង​ចរាចរណ៍ លើ​ទីផ្សារ​នៅ​គ្រប់​បណ្ដា​ហាង​នានា​ទូទាំងប្រទេស​កម្ពុជា។

សម្រាប់​ម៉ូ​ដែល Galaxy A52 ដូចគ្នា​នឹង​ម៉ូ​ដែល​កូនពៅ A32 ដែរ ចំណែកឯ​ម៉ូ​ដែល Galaxy A72 ក៏​កំពុង​ដាក់លក់​ដូចគ្នា​ដែរ។ ក្នុងនោះ​ផងដែរ Galaxy A52 មាន 2ម៉ូ​ដែល​ប្រើ​សេវា 4G និង​សេវា 5G។ រីឯ Galaxy A72 មិនមាន​ម៉ូ​ដែល 5G គឺមាន​ត្រឹម 4G តែប៉ុណ្ណោះ។ សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ មិនទាន់មាន​ស៊េរី 5G នៅឡើយ​ទេ។

ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិសំខាន់ៗ ដែល​ក្រុមហ៊ុន​បាន​បំពាក់ មកជា​មួយ​សមត្ថភាព​ខ្ពស់ ស័ក្តិសម​នឹង​តម្លៃ​ស្មា​ត​ហ្វូ​ន Galaxy A72 មាន​រចនាប័ទ្ម ខាងមុខ​បង្កប់​កាមេរ៉ា Selfie ស្រដៀង​ប្រជ្រុយ (Infinity-O) ផ្ទៃ​អេក្រង់​ទំហំ 6.7អ៊ិ​ញ កម្រិត FHD+ ប្រភេទ​Super AMOLED មាន​កម្រិត​អេក្រង់ 90 Hz Refresh rate មាន​ជម្រើស RAM8 GB មេម៉ូរី 256 GB (បន្ថែម​កាត​ក្រៅ​ដល់ 1TB) បន្ទះ​ឈី​ប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ។ រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ មាន 4 គ្រាប់៖ 64 MP (កាមេរ៉ា​មេ) 1គ្រាប់​ទៀត 12 MP (ប្រភេទ​លេន​ស៍ Ultra-Wide) 1គ្រាប់​ទៀត 8 MP (ប្រភេទ​លេន​ស៍​Telephoto) និង 1គ្រាប់​ចុងក្រោយ 5 MP (ប្រភេទ​លេន​ស៍ Macro) ចំណែក​កាមេរ៉ា​មុខ 1គ្រាប់​ទំហំ៖ 32 MP (លេន​ស៍​ធំ​មែនទែន)។

A72 បំពាក់​មកជា​មួយ​ថ្ម​ធំ ដល់ 5000 mAh អាចជួយ​ឱ្យ​អ្នក​ប្រើ​បាន​ស្ទើរតែ​ពេញ 1ថ្ងៃ។  ចេញមក​ជាមួយនឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន 25W ថែមទៀត និង​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក ឬ​អាវ​ក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត IP67 និង​បច្ចេកវិទ្យា​សុវត្ថិភាព ស្គែ​ន​ខ្ចៅដៃ​លើ​អេក្រង់ ដោះ​សោ​លឿន​ណាស់ តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។ ក្រឡេក​មក​មើល​ពណ៌​វិញ មាន 4ជម្រើស​ដូចជា ស​សុទ្ធ, ខ្មៅ​សុទ្ធ, ខៀវ​សុទ្ធ និង​ពណ៌​ស្វាយ​ដ៏​ស្រស់ស្អាត។

Samsung announces Galaxy A52, A52 5G and A72 with 90 Hz displays, 64 MP quad cameras

ចំណែកឯ Galaxy A52 មាន​ចំណុច​ប្លែក​ពី A72 លើ​ទំហំ​អេក្រង់ ទំហំ RAM ជម្រើស​មេម៉ូរី និង​ទំហំ​ថ្ម។ ក្រៅពីនោះ ច្រើន​ចំណុច​ទៀត​សឹងតែ​ដូចគ្នា ដូចជា​រចនាប័ទ្ម​ខាងមុខ បង្កប់​កាមេរ៉ា Selfie ស្រដៀង​ប្រជ្រុយ (Infinity-O) ផ្ទៃ​អេក្រង់​ទំហំ 6.5អ៊ិ​ញ កម្រិត​FHD+ ប្រភេទ​Super AMOLED មាន​កម្រិត​អេក្រង់ 90 Hz Refresh rateមាន​ជម្រើស RAM8 GB មេម៉ូរី 128 GB (បន្ថែម​កាត​ក្រៅ​ដល់ 1TB) បន្ទះ​ឈី​ប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ដូចគ្នា។ កាមេរ៉ា​ក្រោយ​មាន 4 គ្រាប់៖ 64 MP (កាមេរ៉ា​មេ) 1គ្រាប់​ទៀត 12 MP (ប្រភេទ​លេន​ស៍ Ultra-Wide) 1គ្រាប់​ទៀត 8 MP (ប្រភេទ​លេន​ស៍​Telephoto) និង 1គ្រាប់​ចុងក្រោយ 5 MP (ប្រភេទ​លេន​ស៍ Macro) ចំណែក​កាមេរ៉ា​មុខ ១គ្រាប់​ទំហំ៖ 32 MP (លេន​ស៍​ធំ​មែនទែន)។

A52 បំពាក់​មកជា​មួយ​ថ្ម​ធំ ដល់ 5000 mAh អាចជួយ​ឱ្យ​អ្នក​ប្រើ​បាន​ស្ទើរតែ​ពេញ 1ថ្ងៃ និង​ចេញមក​ជាមួយនឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន 25W ថែមទៀត និង​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក ឬ​អាវ​ក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត IP67 និង​បច្ចេកវិទ្យា​សុវត្ថិភាព​ស្គែ​ន​ខ្ចៅដៃ​លើ​អេក្រង់ ដោះ​សោ​លឿន​ណាស់​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។ ក្រឡេក​មក​មើល​ពណ៌​វិញ​មាន 4ជម្រើស​ដូចជា ស​សុទ្ធ, ខ្មៅ​សុទ្ធ, ខៀវ​សុទ្ធ និង​ពណ៍​ស្វាយ​ដ៏​ស្រស់ដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *