Sulli តារាសម្ដែងស្រីដែលទើបតែទទួលបានការប្រូម៉ូតភាពយន្ដខ្នាតធំរបស់នាងរឿង “Real” យ៉ាងពេញទំហឹងនោះ សុខៗស្រាប់តែនាងបានចេញមុខមកសម្ភាសជាមួយសារព័ត៌មាន Grazia បកស្រាយពីអារម្មណ៍សោកស្ដាយមួយ ក្រោយពេលនាងសម្ដែងរឿងដែលមានឈុតអាក្រាតកាយនេះ។
តារាស្រីវ័យ 24 ឆ្នាំរូបនេះបានធ្វើឱ្យអ្នកដឹកនាំរឿង និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះសម្ដីរបស់នាងដែលពោលថា « ព្រោះនាងខ្ញុំគិតថា ត្រូវនិយាយអ្វីដែលខ្លួនឯងកំពុងគិត ហើយខ្ញុំទទួលបាននូវការគិតដែលខុសពីមុនមក»។ បន្ទាប់មកទៀតនាងបានបន្ថែមថា «នាងខ្ញុំចូលចិត្តស្ដាប់នូវពាក្យដែលគ្រប់គ្នានិយាយថា ខ្ញុំពិតជាគួរឱ្យស្រឡាញ់មែន ប៉ុន្ដែខ្ញុំបានសង្ស័យរហូតមកថា តើអ្នកគ្រប់គ្នាដែលបាននិយាយចេញមកនោះពិតជាបានគិតដូចគ្នាទាំងអស់មែនឬ ព្រោះថាគ្មាននរណាម្នាក់ដែលគិតដូចគ្នាទាំងអស់ទេ»។
គួរបញ្ជាក់ផងដែរថា ពេលនិយាយដល់រឿង “Real” នាងហាក់បីដូចជាបញ្ចេញអាការអស់សង្ឃឹមហើយពោលថា «ខ្ញុំបានចូលទៅជិតពូកអ្នកគាំទ្រ និងស្ដាប់មតិពួកគាត់ ហើយខ្លាចពួកគាត់និយាយថា គាត់ស្អប់ខ្ញុំ និងខ្ញុំមានអារម្មណ៍សោកស្ដាយណាស់ ប្រសិនបើមិនបានអាក្រាតកាយ ខ្ញុំប្រហែលបានក្លាយជាមិត្តល្អជាមួយនឹងពួកគាត់ហើយ »។ គួរកត់សម្គាល់ថា តារាស្រីរូបនេះបានបង្ហាញពីអារម្មណ៍ថាដូចជាបាត់បង់អ្នកគាំទ្ររបស់ខ្លួន និងជាចុងក្រោយនាងបានបន្ថែមថា «ការសោកស្តាយនេះ វាស័ក្ដិសមនឹងខ្ញុំហើយ»៕