Skip to content

AFC អនុញ្ញាតឱ្យបារ៉ែន ធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះ FIFA WORLD CUP ប្រចាំពូល C

កាលពីពេលថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី (AFC) បានប្រកាស​អំពី​ទីតាំង​ទឹកដី​កណ្តាល សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ FIFA WORLD CUP QATAR 2022 គឺ​ប្រទេស​បា​រ៉ែ​ន នឹង​ក្លាយជា​ទីតាំង​សម្រាប់​ក្រុម​ទាំង5 ប្រចាំ​ពូ​ល C ដែល​រួមមាន កម្ពុជា ហុងកុង បា​រ៉ែ​ន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ធ្វើការ​ប្រកួត​គ្នា។

គួរឱ្យ​ដឹង​ដែរ​ថា អ៊ីរ៉ង់ ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះដែរ គឺ​តាំងពី​មុនគេ មុន​ឯង​ឯណោះ ក៏ប៉ុន្តែ​ត្រូវបាន AFC សម្រេចចិត្ត​ផ្តល់​ឱ្យទៅ​ប្រទេស​កាតារ​វិញ ដោយសារតែ​ប្រទេស​នេះ មាន​ហានិភ័យ ទាប​ជាង​អ៊ីរ៉ង់ ណាមួយ​ប្រទេស​នេះ បានអនុញ្ញាត​ឱ្យ​កីឡាករ​ទាំងអស់ រួច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិនបើ​មិនមាន​ផ្ទុក​កូ​វីដ-19 ទេនោះ។

សម្រាប់​កម្ពុជា​វិញ នៅសល់ 3ប្រកួត ដែល​នឹងត្រូវ​ធ្វើឡើង នៅ​ទឹកដី​កណ្តាល​នេះ ដោយ​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021 ម្ចាស់ផ្ទះ​បា​រ៉ែ​ន ត្រូវ​ប៉ះ​កម្ពុជា។ ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 កម្ពុជា ត្រូវ​ប៉ះ​អ៊ីរ៉ាក់ និង​ការប្រកួត​ចុងក្រោយ​របស់​កម្ពុជា នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 ដោយ​កម្ពុជា នឹងត្រូវ​ជួប អ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *