Speakers របស់ក្រុមហ៊ុន Apple គឺ HomePod កំពុងត្រូវបានសារព័ត៌មានផ្សេងៗ ទស្សន៍ទាយពីវាសនា ទុករួចស្រេចបាត់ទៅហើយថា វានឹងលែងមានវត្តមានក្នុងបញ្ជីផលិតផល Apple ដោយសារកត្ដាធំ២ គឺទី1 រូបរាង និងទី2 គឺតម្លៃ។
បើយោងតាមរបាយការណ៍លក់ប្រចាំឆ្នាំ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ បានឱ្យដឹងថា Apple បានប្រកាសចេញឧបករណ៍បំពងសំឡេង HomePod កាលពីឆ្នាំ2018 កន្លងទៅ ដោយលក់ក្នុងតម្លៃ 349ដុល្លារ បន្ទាប់មក ដោយសារតែការលក់របស់ឧបករណ៍នេះ ហាក់មិនសូវល្អ Apple បានទម្លាក់ថ្លៃ មកនៅត្រឹម 299ដុល្លារ ប៉ុន្ដែវានៅតែមិនទទួលបានលទ្ធផលអ្វីធំដុំដដែល។
គួររំឭកផងដែរថា សូម្បីតែគេហទំព័រលក់ របស់ក្រុមហ៊ុន Apple ផ្ទាល់ ក៏បានសរសេរដែរថា “While supplies last” ដែលមានន័យថា ជាការលក់ចុងក្រោយ រីឯការលក់នៅក្នុងប្រទេស ឬតំបន់ខ្លះវិញនោះ គឺលែងមានដាក់លក់នៅលើអនឡាញតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖