ថ្មីៗនេះ បទចម្រៀង «សមាជិកអ្នកផ្ទះ» ឬ«នៅផ្ទះ» របស់លោក ម៉ា ច័ន្ទបញ្ញា បានបង្ហាញពីការចាប់ដៃគ្នាលើកដំបូងជាមួយអ្នកសម្រួលតន្ត្រី ប្រុសម៉ៅ ជាស្នាដៃថ្មីបង្ហាញពីការដឹងគុណទៅកាន់វិរៈបុរសពណ៌សកំពុងជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីជំងឺកូវីដ១៩។
លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារ Caption នៅលើ Youtube ផ្ទាល់របស់លោកឱ្យដឹងថា «ដើម្បីជាការដឹងគុណ វិរៈបុរសពណ៌ស ដែលបានជួយសង្គ្រោះប្រជាជនយើង។ ខ្ញុំបាទ ម៉ា ច័ន្ទបញ្ញា និង ប្រុសម៉ៅ បានសហការគ្នាធ្វើបទនេះឡើងដោយស្ម័គ្រចិត្តទាំងអស់គ្នា ដើម្បីឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា»។
លោកក៏បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា «ជម្ងឺ មិនមែនជា ជំនឿឡេីយ សូមកុំរេីសអេីងគ្នា ព្រោះយេីងពិបាកដឹងថា អ្នកណា មានផ្ទុកឬពុំមានទេ។ អ្នកផ្ទុកគឺជាជនរងគ្រោះ មិនមែមមនុស្សចង្រៃ ដែលនាំស៊យដល់អ្នកណាឡេីយ។ ខ្ញុំពិតជាមិនចង់ល្បីដោយជម្ងឺនេះទេ សូមកុំចោទប្រកាន់។»
ជាការពិតណាស់ តាមការអះអាងរបស់សារព័ត៌មានក្នុងស្រុកក៏ឱ្យដឹងថា គ្រូពេទ្យកម្ពុជាយើង បានព្យាបាលអ្នកជម្ងឺឆ្លងកូវីត១៩ ដល់ទៅ៨៣នាក់ក្នុង១ថ្ងៃ។ សូមអរគុណ វិរៈបុរសអាវស ហើយបន្តវិធានការណ៍ #៣កុំ៣ការពារ។ តោះ ចង់ដឹងថា បទថ្មីនេះមានអត្ថន័យជ្រាលជ្រៅកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមនេះ ៖